
+ មូលហេតុនៃការស្នើសុំ:
ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងក្រុមហ៊ុនកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ប្រព័ន្ធ Server, Network, Database, Security, Backup និងកម្រិតស្មុគស្មាញនៃប្រព័ន្ធ IT កាន់ខ្លាំង ហើយតម្រូវឱ្យមានអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រង និងបន្តអភិវឌ្ឍប្រព័ន្ធទាំងនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិក IT ស្នូលតែម្នាក់គត់ ដែលទទួលខុសត្រូវលើ Server Operation, Security Patch, Monitoring, Support Desk, Backup និង Incident Handling។ នេះបង្កើត ហានិភ័យខ្ពស់ខាង Business Continuity និងការបាត់បង់សុវត្ថិភាពព័ត៌មាន ប្រសិនបើមានបញ្ហាផ្នែកបច្ចេកទេសកើតឡើង។
បញ្ហា និងការប្រឈមសំខាន់ៗ៖
1. Server Infrastructure Risk
• មិនមាន Redundancy និង Failover គ្រប់គ្រាន់
• Server Configuration ត្រូវការការកែលម្អ
• Monitoring មិនគ្រប់គ្រាន់ ដែលអាចបណ្ដាលឱ្យមាន downtime
• បើបុគ្គលិក IT ម្នាក់ឈប់សម្រាក ដំណើរការប្រព័ន្ធ IT អាចរាំងស្ទះ និងបង្កការលំបាកដល់ការងាររបស់ក្រុមហ៊ុនទាំងមូល។
2. Cybersecurity Risk
• Security Patch មិនអាចធ្វើបានទាន់ពេលវេលា
• គ្មានអ្នកទទួលខុសត្រូវពិសេសក្នុងការ Monitoring Log / Security Alert
• កម្រិត Access Control មិនតឹងរឹងគ្រប់គ្រាន់
• ហានិភ័យ Malware, Ransomware និង Phishing កើនឡើងជាបន្តបន្ទាប់
Use the original employer contact details to apply for this listing.