
Main purpose of the job (គោលបំណងចម្បងនៃការងារ):
បុគ្គលិកសេវាគ្រាំទ្របណ្តាញព័ត៌មានវិទ្យា (IT Support) មានទំនួលខុសត្រូវក្នុងផ្តល់ការគាំទ្របច្ចេកទេស ដោះស្រាយបញ្ហាប្រព័ន្ធ និងធានាឱ្យបាននូវដំណើរការរលូននៃប្រព័ន្ធដែលទាក់ទងនឹង IT ទាំងអស់ដូចជា៖ Hardware, Software, System, Wi-Fi, Network, Printer និង Scanner នៅក្នុងក្រុមហ៊ុន។
Main Duties (ភារកិច្ចចម្បង):
• គ្រប់គ្រង និងថែរក្សាប្រព័ន្ធកុំព្យូទ័រ និង Network នៅក្នុងក្រុមហ៊ុន
• តំឡើងកុំព្យូទ័រ និងកម្មវិធីផ្សេងៗទៅតាមតម្រូវការជាក់ស្តែង
• តបណ្តាញ Network ថ្មី តាមតម្រូវការជាក់ស្តែង
• ជួសជុល និងស្នើសុំផ្លាស់ប្តូរឧបករណ៍ តាមស្ថានភាពជាក់ស្តែង
• ដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹង Hardware, Software, System, Wi-Fi, Network, Computer, Printer និង Scanner អោយបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព
• គាំទ្រការដំឡើងឧបករណ៍បញ្ចាំងស្លាយ ឧបករណ៍ប្រជុំ និងប្រព័ន្ធសន្និសីទវីដេអូ
• ជួយសម្របសម្រួលបញ្ហាបច្ចេកទេសនៅក្នុងក្រុមហ៊ុន
• រៀបចំរបាយការណ៍ការងារប្រចាំខែ ជូនថ្នាក់គ្រប់គ្រង
• សហការណ៍ ទំនាក់ទំនង និងរាយការណ៍ព័ត៌មានការងារជាមួយផ្នែកព័ត៌មានវិទ្យា
• ធានាអោយបានការថែរក្សាមូលដ្ឋានទិន្នន័យ អោយបាននូវសុវត្ថិភាព
• បង្កើត និងរៀបចំគម្រោងតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង
• សិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មី ដើម្បីយកមកអភិវឌ្ឍបន្ថែមក្នុងក្រុមហ៊ុន
• រាយការណ៍ និងចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធ
• រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
• បំពេញការងារផ្សេងៗទៀតតាមតម្រូវការរបស់ថ្នាក់គ្រប់គ្រង។
Occasional Duties (ភារកិច្ចម្តងម្កាល):
• សម្របសម្រូលការងារក្នុងផ្នែក ករណីសមាជិកអវត្តមាន
Use the original employer contact details to apply for this listing.