
ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែង ដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្ត ជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមាន មុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួល ការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព សក្ដិសិទ្ធភាព និងប្រសិទ្ធភាព អ.គ.ហ. មានត្រូវការជ្រើសរើស មន្ត្រី ចំនួន៩រូប សម្រាប់បំពេញការងារដើម្បីចូលរួមរៀបចំ និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ-NRMIS និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ-SARMIS ជំនាន់ថ្មី ដែលមានដូចជា៖
អ្នករចនា UX/UI (UX/UI Designer) - ១រូប
** ភារកិច្ច
- ប្រមូល និងវាយតម្លៃតម្រូវការអ្នកប្រើប្រាស់
- រចនាផ្ទាំងកម្មវិធីសម្រាប់ប្រើប្រាស់ (UX) ជាមួយជំហាននៃការប្រើប្រាស់ល្អប្រសើរ
- បង្ហាញគំនិតរចនាដោយប្រើប្រាស់ Storyboards និងរំហូរនៃដំណើរការ
- រចនាក្រាហ្វិកសម្រាប់ផ្ទាំងប្រើប្រាស់ ដូចជា menus tabs និង widgets
- បង្កើតផ្ទាំងកម្មវិធីគំរូ (UI Mockups) និង Prototypes ដែលបង្ហាញយ៉ាងច្បាស់ពីមុខងារ និងទម្រង់របស់កម្មវិធី
- រចនារូបភាពក្រាហ្វិកផ្សេងៗ (Images, Sketches, Tables)
- រៀបចំ និងធ្វើបទបង្ហាញសេចក្ដីព្រាងទៅកាន់ក្រុមការងារផ្ទៃក្នុង និងអ្នកពាក់ព័ន្ធ
- កំណត់ និងដោះស្រាយបញ្ហានៅលើ UX (ដូចជា responsiveness)
- ធ្វើការកែតម្រូវទម្រង់កម្មវិធីទៅតាមមតិរិះគន់ពីអ្នកប្រើប្រាស់
- ប្រកាន់ខ្ជាប់នូវស្តង់ដាររចនាបទលើពុម្ពអក្សរ ពណ៌ និងរូបភាព
- តាមដានជាប្រចាំទៅលើបច្ចេកវិទ្យាថ្មីៗដែលពាក់ព័ន្ធនិងភារកិច្ចរបស់ខ្លួន
- បំពេញការងារផ្សេងទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។
** គុណវឌ្ឍិ
- មានសញ្ញាបត្របរិញ្ញាបត្រផ្នែករចនា វិទ្យាសាស្ត្រកុំព្យូទ័រ ឬប្រហាក់ប្រហែល
- មានបទពិសោធន៍ការងាររយៈពេលយ៉ាងតិច ២ឆ្នាំជាអ្នករចនា UX/UI ឬប្រហាក់ប្រហែល
- មានបទពិសោធន៍ក្នុងការប្រើប្រាស់ Figma យ៉ាងស្ទាត់ជំនាញ
- មានបទពិសោធន៍អនុវត្តទៅលើ Design System
- មានចំណេះដឹងអំពី Wireframing
- ចំណេះដឹងនៃវិធីសាស្រ្តនវានុវត្តន៍ ដូចជា Design Sprint, Design Thinking
- មានជំនាញដោះស្រាយបញ្ហាបានល្អ និងអាចទទួលយកការរិះគន់ដើម្បីស្ថាបនា
- មានជំនាញគ្រប់គ្រងពេលវេលាល្អ និងសមត្ថភាពក្នុងការកំណត់អាទិភាពការងារ
- មានជំនាញទំនាក់ទំនងបានល្អ អាចបំពេញការងារដោយឯករាជ្យ និងជាក្រុមបានល្អ
- តាមដានជាប្រចាំទៅលើបច្ចេកវិទ្យាថ្មីៗដែលពាក់ព័ន្ធនិងភារកិច្ចរបស់ខ្លួន
Use the original employer contact details to apply for this listing.
- មានអត្តចរិតស្លូតបូត ស្មោះត្រង់ ឧស្សាហ៍ ព្យាយាម និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។
* ឯកសាភ្ជាប់
• បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវ៖
• ប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស)
• សញ្ជាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា
• ភ្ជាប់មកជាមួយឈ្មោះអ្នកសំអាង (referees)ចំនួនពីររូប
* ការជ្រើសរើស
ការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការធ្វើតេស្តសមត្ថភាពលើការសម្ភាសន៍ផ្ទាល់មាត់ពីគណកម្មការជ្រើសរើស។ ការជ្រើស- រើសនេះត្រូវបានបើកចំហដល់បេក្ខជន ឬបេក្ខនារីទាំងអស់មកពីគ្រប់ក្រសួងស្ថាប័ន និងសាធារណៈជន។
* ការដាក់ពាក្យស្នើសុំជ្រើសរើស
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប (CV) ដោយបញ្ជាក់ពីជំនាញ បច្ចេកទេស និងបទពិសោធន៍ ដូចដែលមានចែងខាងលើ ព្រមទាំងឯកសារពាក់ព័ន្ធតាមរយៈសារអេឡិចត្រូនិច Email: hr@pfm.gov.kh យ៉ាងយូរបំផុតត្រឹមថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។ អ.គ.ហ. ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ។
* ព័ត៌មានបន្ថែម
សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ http://www.pfm.gov.kh/index.php/km/job-vacancy-kh។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតាមអាស័យដ្ឋានដូចខាងក្រោម៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្ទប់ អ.គ.ហ. អគារ “ក” ជាន់ទី៣ ទូរស័ព្ទទាក់ទង : ០៨៥ ៧៧៧ ៩២០ /អ៊ីមែល: hr@pfm.gov.kh
