
ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែង ដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្ត ជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមាន មុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួល ការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព សក្ដិសិទ្ធភាព និងប្រសិទ្ធភាព អ.គ.ហ. មានត្រូវការជ្រើសរើស មន្ត្រី ចំនួន៩រូប សម្រាប់បំពេញការងារដើម្បីចូលរួមរៀបចំ និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ-NRMIS និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ-SARMIS ជំនាន់ថ្មី ដែលមានដូចជា៖
អ្នកអភិវឌ្ឍកម្មវិធីផ្នែកខាងមុខជាន់ខ្ពស់ (Senior Frontend Developer) - ៥រូប
ភារកិច្ច
- អភិវឌ្ឍ និងថែរក្សាកម្មវិធីផ្នែកមុខរបស់ប្រព័ន្ធ និងអាចពង្រីកសមត្ថភាពដោយប្រើប្រាស់ Next.js/Nuxt.js និង TypeScript
- បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធ ដើម្បីឱ្យមានសមត្ថភាពលឿន ប្រសិទ្ធភាពល្អ និងងាយស្រួលប្រើប្រាស់
- ធ្វើការជិតស្និតជាមួយក្រុមការងារ រចនា(UX/UI) អ្នកអភិវឌ្ឍផ្នែកក្រោយ និងអ្នករៀបចំគម្រោង ដើម្បីកែលម្អដំណើរការអភិវឌ្ឍឱ្យមានគុណភាពខ្ពស់
- មានជំនាញអនុវត្តសម្រាប់ SEO SSR (Server-Side Rendering) និង SSG (Static Site Generation) នៅក្នុងកម្មវិធី Next.js/Nuxt.js
- អភិវឌ្ឍ និងសរសេរកូដដែលមានគុណភាព ងាយស្រួលក្នុងការថែទាំ រៀបចំឯកសារតាមត្រូវការបច្ចេក-ទេស និងមានប្រណីតភាពនៃការអនុវត្តល្អបំផុត
- រៀបចំ Project Structure នៃប្រព័ន្ធផ្នែកខាងមុខទាំងមូល
- ធ្វើការជិតស្និតជាមួយក្រុមការងារអ្នកអភិវឌ្ឍកម្មវិធី និងអ្នកគ្រប់គ្រងផលិតផលដើម្បីណែនាំអំពីបច្ចេកទេសផ្តល់ ជំនាញក្នុងការដោះស្រាយបញ្ហាបច្ចេកទេសស្មុគស្មាញ
- ចូលរួមក្នុងដំណើរការវដ្តនៃកម្មវិធីទាំងមូលចាប់ពីការបំផុតគំនិត រចនា អភិវឌ្ឍ និងពង្រីកវិសាលភាពបានតាមតម្រូវការ និងមានប្រសិទ្ធភាព
- ចូលរួមក្នុងការត្រួតពិនិត្យកូដ ផ្តល់មតិយោបល់ក្នុងការស្ថាបនា ដើម្បីធ្វើការកែលម្អដំណើរការអភិវឌ្ឍដែលធានាគុណភាព និងការប្រកាន់ខ្ជាប់នូវស្តង់ដារ
- ធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកគ្រប់គ្រងដើម្បីអភិវឌ្ឍបច្ចេកទេស និងដំណោះស្រាយបច្ចេកទេសផ្សេងៗដែលកើតឡើង
- តាមដានជាប្រចាំទៅលើបច្ចេកវិទ្យាថ្មីៗដែលពាក់ព័ន្ធនិងភារកិច្ចរបស់ខ្លួន
- បំពេញការងារផ្សេងៗទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។
** គុណវុឌ្ឍិ
- មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រវិទ្យាសាស្រ្តកំព្យូទ័រ ព័ត៌មានវិទ្យា ឬប្រហាក់ប្រហែលឡើងទៅ
- មានបទពិសោធន៍យ៉ាងតិច ៥ឆ្នាំ ឬយ៉ាងតិច ៣គម្រោងក្នុងការអភិវឌ្ឍសុសវែរឱ្យបានជោគជ័យ
- មានជំនាញខ្លាំងក្នុងការប្រើប្រាស់ Framework Next.js/Nuxt.js និង TypeScript, Javascript
Use the original employer contact details to apply for this listing.
- មានជំនាញក្នុងការប្រើប្រាស់ React.js Vue.js និង JavaScript
- មានបទពិសោធន៍ក្នុងការប្រើប្រាស់ Tailwind CSS
- មានចំណេះដឹងពាក់ព័ន្ធ RESTful APIs និងការគ្រប់គ្រងស្ថានភាព Zustand, Pinia ឬ Vuex
- មានចំណេះដឹងពាក់ព័ន្ធ SSR SSG និង CSR Client-Side Rendering
- មានសមត្ថភាពដោះស្រាយបញ្ហាទាំងអស់ និងការយកចិត្តទុកដាក់លើការបង្កើនប្រសិទ្ធភាព
- មានចំណេះដឹងពាក់ព័ន្ធការដោះស្រាយបញ្ហាទាក់ទងនឹងបទពិសោធន៍អ្នកប្រើប្រាស់ (UX Optimization)
- មានការប្រាស្រ័យទាក់ទងល្អជាមួយក្រុមការងារ និងសហការជាមួយនាយកដ្ឋានផ្សេងៗ
- មានសមត្ថភាពដឹកនាំ ផ្តល់ជំនួយ និងធ្វើការយ៉ាងមានប្រសិទ្ធភាពក្នុងបរិយាកាសក្រុម
- មានអត្តចរិតស្លូតបូត ស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។
* ឯកសាភ្ជាប់
• បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវ៖
• ប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស)
• សញ្ជាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា
• ភ្ជាប់មកជាមួយឈ្មោះអ្នកសំអាង (referees)ចំនួនពីររូប
* ការជ្រើសរើស
ការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការធ្វើតេស្តសមត្ថភាពលើការសម្ភាសន៍ផ្ទាល់មាត់ពីគណកម្មការជ្រើសរើស។ ការជ្រើស- រើសនេះត្រូវបានបើកចំហដល់បេក្ខជន ឬបេក្ខនារីទាំងអស់មកពីគ្រប់ក្រសួងស្ថាប័ន និងសាធារណៈជន។
* ការដាក់ពាក្យស្នើសុំជ្រើសរើស
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប (CV) ដោយបញ្ជាក់ពីជំនាញ បច្ចេកទេស និងបទពិសោធន៍ ដូចដែលមានចែងខាងលើ ព្រមទាំងឯកសារពាក់ព័ន្ធតាមរយៈសារអេឡិចត្រូនិច Email: hr@pfm.gov.kh យ៉ាងយូរបំផុតត្រឹមថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។ អ.គ.ហ. ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ។
* ព័ត៌មានបន្ថែម
សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ http://www.pfm.gov.kh/index.php/km/job-vacancy-kh។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតាមអាស័យដ្ឋានដូចខាងក្រោម៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្ទប់ អ.គ.ហ. អគារ “ក” ជាន់ទី៣ ទូរស័ព្ទទាក់ទង : ០៨៥ ៧៧៧ ៩២០ /អ៊ីមែល: hr@pfm.gov.kh
