
ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែង ដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្ត ជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមាន មុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួល ការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព សក្ដិសិទ្ធភាព និងប្រសិទ្ធភាព អ.គ.ហ. មានត្រូវការជ្រើសរើស មន្ត្រី ចំនួន៩រូប សម្រាប់បំពេញការងារដើម្បីចូលរួមរៀបចំ និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ-NRMIS និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ-SARMIS ជំនាន់ថ្មី ដែលមានដូចជា៖
អ្នកអភិវឌ្ឍកម្មវិធីផ្នែកខាងក្រោយជាន់ខ្ពស់ (Senior Backend Developer) - ៣រូប
** ភារកិច្ច
- ធ្វើការជិតស្និតជាមួយក្រុមការងារអ្នកអភិវឌ្ឍកម្មវិធី និងអ្នកគ្រប់គ្រងផលិតផលដើម្បីណែនាំអំពីបច្ចេកទេសផ្តល់ ជំនាញក្នុងការដោះស្រាយបញ្ហាបច្ចេកទេសស្មុគស្មាញ
- ចូលរួមក្នុងការ រៀបចំនិម្មាបនកម្មរបស់ប្រព័ន្ធ (System Architecture) ដើម្បីអោយប្រព័ន្ធដំណើរការលឿន ធន់នឹងការវាយប្រហារ និង ងាយស្រួលក្នុងការពង្រីកតាមតំរូវការ
- អភិវឌ្ឍ និងសរសេរកូដដែលមានគុណភាព ងាយស្រួលក្នុងការថែទាំរៀបចំឯកសារតាមត្រូវការបច្ចេកទេស និងមានប្រណិតភាពនៃការអនុវត្តល្អបំផុត
- វាយតម្លៃ និងណែនាំបច្ចេកវិទ្យា កម្មវិធី និង Frameworks នានា ដើម្បីកែលម្អដំណើរការអភិវឌ្ឍន៍ និងប្រសិទ្ធភាពប្រព័ន្ធ
- ចូលរួមក្នុងការត្រួតពិនិត្យកូដ ផ្តល់មតិយោបល់ក្នុងការស្ថាបនា ដើម្បីធ្វើការកែលម្អដំណើរការអភិវឌ្ឍន៍ដែលធានាគុណភាព និងការប្រកាន់ខ្ជាប់នូវស្តង់ដារ
- សម្របសម្រួលផ្នែកបចេ្ចកទេស ក្នុងការធ្វើសមារណកម្ម និងសន្ធានកម្មជាមួយប្រព័ន្ធនានា
- ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារអភិវឌ្ឍប្រព័ន្ធ និងដំណោះស្រាយបច្ចេកទេស ផ្សេងៗដែលកើតឡើង
- បំពេញការងារផ្សេងៗទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។
** គុណវុឌ្ឍិ
- មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រវិទ្យាសាស្រ្តកំព្យូទ័រ ព័ត៌មានវិទ្យា ឬប្រហាក់ប្រហែលឡើងទៅ
- មានបទពិសោធន៍ការងារយ៉ាងតិច ៥ ឆ្នាំ ឬយ៉ាងតិច ៣គម្រោងក្នុងការបង្កើតសុសវែរឱ្យបានជោគជ័យ
- មានបទពិសោធន៍ទៅលើ Structured និង Non-Structure Databases
- មានបទពិសោធន៍ទៅលើ Java, Spring Boot Framework, Laravel Framework និងចេះប្រើប្រាស់
បច្ចេកវិទ្យា Container កាន់តែប្រសើរ ជាពិសេស Docker និង Kubernetes
- មានបទពិសោធន៍ក្នុងការប្រើប្រាស់ Microservices Architecture, Message Queue (KAFKA, Rabbit MQ), Schema Registry, OLAP ជាដើម
- ត្រូវមានចំណេះដឹងអំពី MVC, Design Pattern, Authentication និង RESTful Web Services
Use the original employer contact details to apply for this listing.
- មានបទពិសោធន៍ក្នុងការប្រើប្រាស់ CI/CD Tools
- មានចំណេះដឹងពាក់ព័ន្ធផ្នែកសុវត្ថិភាពកាន់តែប្រសើរ
- មានជំនាញច្បាស់លាស់ទៅលើផ្នែក Data Structure និង Design Pattern
- មានសមត្ថភាពក្នុងការវិភាគ និង ដោះស្រាយបញ្ហាបច្ចេកទេស។
* ឯកសាភ្ជាប់
• បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវ៖
• ប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស)
• សញ្ជាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា
• ភ្ជាប់មកជាមួយឈ្មោះអ្នកសំអាង (referees)ចំនួនពីររូប
* ការជ្រើសរើស
ការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការធ្វើតេស្តសមត្ថភាពលើការសម្ភាសន៍ផ្ទាល់មាត់ពីគណកម្មការជ្រើសរើស។ ការជ្រើស- រើសនេះត្រូវបានបើកចំហដល់បេក្ខជន ឬបេក្ខនារីទាំងអស់មកពីគ្រប់ក្រសួងស្ថាប័ន និងសាធារណៈជន។
* ការដាក់ពាក្យស្នើសុំជ្រើសរើស
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប (CV) ដោយបញ្ជាក់ពីជំនាញ បច្ចេកទេស និងបទពិសោធន៍ ដូចដែលមានចែងខាងលើ ព្រមទាំងឯកសារពាក់ព័ន្ធតាមរយៈសារអេឡិចត្រូនិច Email: hr@pfm.gov.kh យ៉ាងយូរបំផុតត្រឹមថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។ អ.គ.ហ. ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ។
* ព័ត៌មានបន្ថែម
សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ http://www.pfm.gov.kh/index.php/km/job-vacancy-kh។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតាមអាស័យដ្ឋានដូចខាងក្រោម៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្ទប់ អ.គ.ហ. អគារ “ក” ជាន់ទី៣ ទូរស័ព្ទទាក់ទង : ០៨៥ ៧៧៧ ៩២០ /អ៊ីមែល: hr@pfm.gov.kh
