
** មុខងារ ភារកិច្ច និងការទទួលខុសត្រូវ
- រៀបចំ និងអភិវឌ្ឍកម្មវិធីសម្រាប់ទូរស័ព្ទ iOS និង Android
- រៀបចំ និង រចនា UI/ UX Interface សម្រាប់កម្មវិធីទូរស័ព្ទ iOS និង Android
- ភ្ជាប់ API និងគ្រប់គ្រង Authentication/token
- រៀបចំបច្ចុប្បន្នកម្ម និង ដោះស្រាយនូវរាល់បញ្ហាដែលកើតឡើងសម្រាប់កម្មវិធីទូរស័ព្ទ iOS និង Android
- គ្រប់គ្រងប្រតិបត្រការកម្មវិធីសម្រាប់ប្រព័ន្ធទូរស័ព្ទ iOS និង Android
- គ្រប់គ្រង រក្សាកំណែកម្មវិធី និង ចេញផ្សាយ
- អនុវត្តការងារដទៃទៀតតាមការណែនាំរបស់ប្រធាននាយកដ្ឋាន
** លទ្ធផលរំពឹងទុក
- កម្មវិធីទូរស័ព្ទ Moodle LMS (Branded Moodle App) សម្រាប់ទូរស័ព្ទ iOS និង Android ត្រូវបានរៀបចំ
- រចនា UI/UX Moodle LMS
- ភ្ជាប់ទំនាក់ទំនងរវាង App និង Server Moodle តាមរយៈ Web Services (REST API)
- សុវត្ថិភាពចូលប្រើប្រាស់ Authentication និង Authorization ត្រូវបានរៀបចំ
- ការគ្រប់គ្រងកំណែ (Version Control)
- ឯកសារណែនាំពីរបៀបដំឡើង និងការរៀបចំសម្រាប់ Admin (Technical Documentation) ត្រូវបានរៀបចំ
** លក្ខខណៈសម្បត្តិ
- កម្រិតបរិញ្ញាបត្រឡើងទៅ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ឬ ជំនាញ់ពាក់ព័ន្ធ
- ចំណេះដឹង និង បទពិសោធន៍ក្នុងការអភិវឌ្ឍកម្មវិធីទូរស័ព្ទ iOS និង Android
- រៀបចំ និង រចនា UI/ UX Interface
- យល់ដឹងពី React Native, Ionic 5+, Angular 10+,PHP, TypeScript, REST / JSON
- យល់ដឹងពី Apache Cordova, Capacitor, Xcode
- ចេះ Offline syncing strategies, Push Notifications (Airnotifier), OAuth
- ទំនាក់ទំនង និង អាចបំពេញកិច្ចការជាក្រុមទំនាក់ទំនង និង អាចបំពេញកិច្ចការជាក្រុម
រយៈពេលនៃការបំពេញការងារ
មន្ត្រី ត្រូវចុះកិច្ចសន្យាបំពេញការងាររយៈពេល ០១ឆ្នាំ និងមានលទ្ធភាពបន្តសម្រាប់ឆ្នាំបន្តបន្ទប់។ កិច្ចសន្យានេះអាចត្រូវបានបន្តបន្ទាប់ពីកិច្ចសន្យាបានបញ្ចប់ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃលើសមិទ្ធកម្ម និងការងារជាក់ស្តែង។
* ឯកសាភ្ជាប់
• បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវ៖
• ប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស)
• សញ្ជាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា
• ភ្ជាប់មកជាមួយឈ្មោះអ្នកសំអាង (referees)ចំនួនពីររូប
* ការជ្រើសរើស
ការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការធ្វើតេស្តសមត្ថភាពលើការសម្ភាសន៍ផ្ទាល់មាត់ពីគណកម្មការជ្រើសរើស។ ការជ្រើស- រើសនេះត្រូវបានបើកចំហដល់បេក្ខជន ឬបេក្ខនារីទាំងអស់មកពីគ្រប់ក្រសួងស្ថាប័ន និងសាធារណៈជន។
* ការដាក់ពាក្យស្នើសុំជ្រើសរើស
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប (CV) ដោយបញ្ជាក់ពីជំនាញ បច្ចេកទេស និងបទពិសោធន៍ ដូចដែលមានចែងខាងលើ ព្រមទាំងឯកសារពាក់ព័ន្ធតាមរយៈសារអេឡិចត្រូនិច Email: hr@pfm.gov.kh យ៉ាងយូរបំផុតត្រឹមថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។ អ.គ.ហ. ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ។
Use the original employer contact details to apply for this listing.
* ព័ត៌មានបន្ថែម
សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ http://www.pfm.gov.kh/index.php/km/job-vacancy-kh។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតាមអាស័យដ្ឋានដូចខាងក្រោម៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្ទប់ អ.គ.ហ. អគារ “ក” ជាន់ទី៣ ទូរស័ព្ទទាក់ទង : ០៨៥ ៧៧៧ ៩២០ /អ៊ីមែល: hr@pfm.gov.kh
