
** មុខងារ ភារកិច្ច និងការទទួលខុសត្រូវ
- រៀបចំអភិវឌ្ឍ និងថែទាំកម្មវិធីផ្នែកខាងមុខ (Front-end) និង ផ្នែកខាងក្រោយ (Back-end)
- បង្កើត APIs សម្រាប់គ្រប់គ្រង បង្ហាញទិន្នន័យ និងធ្វើសន្ធានកម្មជាមួយប្រព័ន្ធ ឬកម្មវិធីដទៃ
- រៀបចំ Database Schema និង Data Integrity
- គ្រប់គ្រង Authentication/Authorization
- រៀបចំ Form validation, role-based, error handling
- ដោះស្រាយ bug, optimize performance និង improve security
- សហការជាមួយក្រុមការងារ Mobile Developer
- គ្រប់គ្រង version control និង CI/CD workflow
- គាំទ្រ UAT និង deployment
- រៀបចំបច្ចុប្បន្នកម្មប្រព័ន្ធដែលបានអភិវឌ្ឍរួចរាល់ជាប្រចាំ
- គ្រប់គ្រង តាមដាន និងដោះស្រាយទៅលើបញ្ហាដែលកើតឡើងសម្រាប់ប្រតិបត្រការប្រចាំថ្ងៃ
- អនុវត្តការងារដទៃទៀតតាមការណែនាំរបស់ប្រធាននាយកដ្ឋាន
** លទ្ធផលរំពឹងទុក
- ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តុះបណ្តាលត្រូវបានរៀបចំ
- ប្រព័ន្ធមាន APIs ប្រកបដោយស្តង់ដារ សុវត្ថិភាព និងឯកសារបច្ចេកទេសត្រូវបានរៀបចំ
- ប្រព័ន្ធសុវត្ថិភាពចូលប្រើប្រាស់ Authentication និង Authorization ត្រូវបានរៀបចំ
- មូលដ្ឋានទិន្នន័យ (Database Schema) ត្រូវបានរៀបចំ
- ការអភិវឌ្ឍតាមរយៈ Version Control (Git) និង CI/CD Workflow
- ឯកសារណែនាំការប្រើប្រាស់ (User Manual/Technical Doc) ត្រូវបានរៀបចំ
- ដំណើការ និង សុវត្តិភាពប្រព័ន្ធត្រូវបានតាមដាន និង ត្រួតពិនិត្យ
** លក្ខខណៈសម្បត្តិ
- កម្រិតបរិញ្ញាបត្រឡើងទៅ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ឬ ជំនាញ់ពាក់ព័ន្ធ
- ចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន
- ចំណេះដឹង Modern PHP, CSS, JavaScript, TypeScript
- ចំណេះដឹង React, Vue, Angular
- ចំណេះដឹង Backend framework (Node.js, Laravel, Django, Spring)
- ចំណេះក្នុងការប្រើ API រួមមាន Agent-Ready REST or GraphQL APIs
- មានបទពិសោធន៍ទៅលើគ្រប់គ្រង តាមដានប្រតិបត្រការតាមរយៈ Laravel Queues និង Laravel Horizon
- ចំណេះដឹង Database: MySQL/PostgreSQL
- គ្រប់គ្រង និង រក្សាទិន្នន័យ
- ទំនាក់ទំនង និង អាចបំពេញកិច្ចការជាក្រុម
រយៈពេលនៃការបំពេញការងារ
មន្ត្រី ត្រូវចុះកិច្ចសន្យាបំពេញការងាររយៈពេល ០១ឆ្នាំ និងមានលទ្ធភាពបន្តសម្រាប់ឆ្នាំបន្តបន្ទប់។ កិច្ចសន្យានេះអាចត្រូវបានបន្តបន្ទាប់ពីកិច្ចសន្យាបានបញ្ចប់ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃលើសមិទ្ធកម្ម និងការងារជាក់ស្តែង។
* ឯកសាភ្ជាប់
• បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវ៖
• ប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស)
• សញ្ជាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា
Use the original employer contact details to apply for this listing.
• ភ្ជាប់មកជាមួយឈ្មោះអ្នកសំអាង (referees)ចំនួនពីររូប
* ការជ្រើសរើស
ការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការធ្វើតេស្តសមត្ថភាពលើការសម្ភាសន៍ផ្ទាល់មាត់ពីគណកម្មការជ្រើសរើស។ ការជ្រើស- រើសនេះត្រូវបានបើកចំហដល់បេក្ខជន ឬបេក្ខនារីទាំងអស់មកពីគ្រប់ក្រសួងស្ថាប័ន និងសាធារណៈជន។
* ការដាក់ពាក្យស្នើសុំជ្រើសរើស
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប (CV) ដោយបញ្ជាក់ពីជំនាញ បច្ចេកទេស និងបទពិសោធន៍ ដូចដែលមានចែងខាងលើ ព្រមទាំងឯកសារពាក់ព័ន្ធតាមរយៈសារអេឡិចត្រូនិច Email: hr@pfm.gov.kh យ៉ាងយូរបំផុតត្រឹមថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។ អ.គ.ហ. ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ។
* ព័ត៌មានបន្ថែម
សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ http://www.pfm.gov.kh/index.php/km/job-vacancy-kh។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតាមអាស័យដ្ឋានដូចខាងក្រោម៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្ទប់ អ.គ.ហ. អគារ “ក” ជាន់ទី៣ ទូរស័ព្ទទាក់ទង : ០៨៥ ៧៧៧ ៩២០ /អ៊ីមែល: hr@pfm.gov.kh
