
** មុខងារ ភារកិច្ច និងការទទួលខុសត្រូវ
- រៀបចំគ្រប់គ្រង ថែទាំ ប្រព័ន្ធ Learning Management System (Moodle platform)
- កំណត់តួនាទីអ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធ LMS
- បង្កើត គ្រប់គ្រង និង ចុះឈ្មោះអ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធ LMS
- បង្កើត និង គ្រប់គ្រងវគ្គបណ្តុះបណ្តាលនៅក្នុងប្រព័ន្ធ LMS
- បង្កើត និង Upload ឯកសារមេរៀន Quiz, Question bank, Assignment ក្នុងប្រព័ន្ធ LMS
- ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់អ្នកប្រើប្រាស់
- ធ្វើរបាយការណ៍ទូទៅអំពីអ្នកប្រើប្រាស់
- តាមដាន និងត្រួតពិនិត្យដំណើការ និង សុវត្តិភាពប្រព័ន្ធជាប្រចាំ
- ថែទាំ និងធ្វើទំនើបកម្មប្រព័ន្ធ LMS
- ធ្វើការរក្សាទុក (Backup) ប្រព័ន្ធ LMS, ឯកសារមេរៀន, Quiz, Question bank, Assignment
** លទ្ធផលរំពឹងទុក (ភ្ជាប់ជាមួយពេលវេលា ប្រសិនបើមាន)
- វគ្គបណ្តុះបណ្តាលនៅក្នុងប្រព័ន្ធ LMS ត្រូវបានរៀបចំ
- អ្នកប្រើប្រាស់ ឬ សិក្ខាកាមសម្រាប់ប្រើប្រាស់ប្រព័ន្ធ ត្រូវបានបង្កើត និងធ្វើបច្ចុប្បន្នកម្ម
- ឯកសារមេរៀន Quiz, Question bank, Assignment ក្នុងប្រព័ន្ធ LMS ត្រូវបានរៀបចំ និង ដាក់ចូលក្នុងប្រព័ន្ធ
- ឯកសារមេរៀន Quiz, Question bank, Assignment ក្នុងប្រព័ន្ធ LMSត្រូវបានរក្សាទុក (Backup)
- ដំណើការ និង សុវត្តិភាពប្រព័ន្ធត្រូវបានតាមដាន និង ត្រួតពិនិត្យ
** លក្ខខណៈសម្បត្តិ
- មានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ លើផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឬ ជំនាញពាក់ព័ន្ធ
- មានចំណេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Linux (CentOS, Ubuntu etc.)
- មានចំណេះដឹងក្នុងការប្រើប្រាស់ Moodle Platform និង Plugin
- មានចំណេះដឹងក្នុងការប្រើប្រាស់ HTML, JavaScript, PHP, Apache web server, MySQL
- ចេះប្រើប្រាស់កម្មវិធី Adobe Photoshop, Adobe Captivate និង Articulate 360
- មានចំណេះដឹងទាក់ទងនឹង UX និង UI
- មានគំនិតឆ្នៃប្រឌិតក្នុងការកែលម្អប្រព័ន្ធ LMS
រយៈពេលនៃការបំពេញការងារ
មន្ត្រី ត្រូវចុះកិច្ចសន្យាបំពេញការងាររយៈពេល ០១ឆ្នាំ និងមានលទ្ធភាពបន្តសម្រាប់ឆ្នាំបន្តបន្ទប់។ កិច្ចសន្យានេះអាចត្រូវបានបន្តបន្ទាប់ពីកិច្ចសន្យាបានបញ្ចប់ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃលើសមិទ្ធកម្ម និងការងារជាក់ស្តែង។
* ឯកសាភ្ជាប់
• បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវ៖
• ប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស)
• សញ្ជាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា
• ភ្ជាប់មកជាមួយឈ្មោះអ្នកសំអាង (referees)ចំនួនពីររូប
* ការជ្រើសរើស
ការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការធ្វើតេស្តសមត្ថភាពលើការសម្ភាសន៍ផ្ទាល់មាត់ពីគណកម្មការជ្រើសរើស។ ការជ្រើស- រើសនេះត្រូវបានបើកចំហដល់បេក្ខជន ឬបេក្ខនារីទាំងអស់មកពីគ្រប់ក្រសួងស្ថាប័ន និងសាធារណៈជន។
Use the original employer contact details to apply for this listing.
* ការដាក់ពាក្យស្នើសុំជ្រើសរើស
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប (CV) ដោយបញ្ជាក់ពីជំនាញ បច្ចេកទេស និងបទពិសោធន៍ ដូចដែលមានចែងខាងលើ ព្រមទាំងឯកសារពាក់ព័ន្ធតាមរយៈសារអេឡិចត្រូនិច Email: hr@pfm.gov.kh យ៉ាងយូរបំផុតត្រឹមថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។ អ.គ.ហ. ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ។
* ព័ត៌មានបន្ថែម
សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ http://www.pfm.gov.kh/index.php/km/job-vacancy-kh។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតាមអាស័យដ្ឋានដូចខាងក្រោម៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្ទប់ អ.គ.ហ. អគារ “ក” ជាន់ទី៣ ទូរស័ព្ទទាក់ទង : ០៨៥ ៧៧៧ ៩២០ /អ៊ីមែល: hr@pfm.gov.kh
