
Main purpose of the job (គោលបំណងចម្បងនៃការងារ):
ប្រធានក្រុមគ្រប់គ្រងបណ្តាញព័ត៌មានវិទ្យា (Sup. IT Network) មានទំនួលខុសត្រូវក្នុងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍបណ្តាញ IT របស់ក្រុមហ៊ុន ឲ្យដំណើរការបានរលូន មានស្ថិរភាព និងសុវត្ថិភាព។ មុខតំណែងនេះ ក៏ត្រូវគ្រប់គ្រងបណ្តាញ LAN/WAN, Firewall, Wireless Network, Internet Connection, Security, VPN, គម្រោង និងតាមដានសុវត្ថិភាពបណ្តាញ ដើម្បីធានាការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ប្រកបដោយប្រសិទ្ធភាព និងការពារទិន្នន័យរបស់ក្រុមហ៊ុនបានល្អ។
Main Duties (ភារកិច្ចចម្បង):
• រៀបចំកំណែទម្រង៉ (រៀបចំ តម្លើង គ្រប់គ្រង និងថែទាំ) Switch, Router, Firewall, Access Point និងប្រព័ន្ធបណ្ដាញទាំងមូល ឱ្យដំណើរការបានល្អ
• ត្រួតពិនិត្យ Network Performance និងធ្វើការតាមដានប្រព័ន្ធជាប្រចាំ ដូចជា Bandwidth, Latency និង Traffic Logs
• គ្រប់គ្រងប្រព័ន្ធ LAN/WAN, VLAN, VPN និងសុវត្ថិភាពបណ្ដាញ (Network Security)
• វិភាគ និងដោះស្រាយបញ្ហាបណ្ដាញ (Network Troubleshooting) ព្រមទាំងផ្តល់ការគាំទ្រជូនអ្នកប្រើប្រាស់
• ដោះស្រាយបញ្ហាតាមសំណើរបស់អ្នកប្រើប្រាស់ដែលពាក់ព័ន្ធនឹង Network
• ត្រួតពិនិត្យ Security Logs, Firewall Policies, Intrusion Alerts
• អនុវត្តគោលការណ៍ Network Security Best Practices ដូចជា Hardening, Access Control និង User Policies
• គ្រប់គ្រងប្រព័ន្ធ Antivirus/EDR និងការពារប្រឆាំង Cyber Threats មូលដ្ឋាន
• រៀបចំ និងធ្វើបច្ចុប្បន្នភាព Network Diagram, Inventory Hardware/Software ព្រមទាំងរក្សានិងកត់ត្រា Configuration
• ធ្វើការត្រួតពិនិត្យពិនិត្យសុវត្ថិភាព Network Devices ដូចជា Firmware Update និង Password Policy
• បង្កើត Knowledge Base / SOP / RACI សម្រាប់ការដោះស្រាយបញ្ហាទូទៅ
• បង្កើត និងធ្វើបច្ចុប្បន្នភាព Inventory សម្រាប់ Network Devices ទាំងអស់
• អនុវត្ត និងគោរពតាមគោលការណ៍សុវត្ថិភាពគ្រប់ពេលវេលា
• ជួយគ្រប់គ្រង និងតាមដានការអនុវត្តគម្រោងផ្សេងៗ
• រៀបចំរបាយការណ៍ប្រចាំខែ ប្រចាំឆ្នាំ ជូនថ្នាក់គ្រប់គ្រង
• រាយការណ៍ការងារ និងចូលរួមដោះស្រាយបញ្ហាការងារពាក់ព័ន្ធ
• រក្សាសណ្តាប់ធ្នាប់ និង គោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
• បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។
Occasional Duties (ភារកិច្ចម្តងម្កាល):
• បណ្ដុះបណ្ដាល និងចែករំលែកចំណេះដឹងបច្ចេកវិទ្យាថ្មីៗដល់ក្រុម IT នៅតាមសាខា
• ធ្វើការចុះតាមសាខា ប្រសិនមាន Project, Maintenance ឬតាមតម្រូវការជាក់ស្តែងចាំបាច់ (Urgent Case)
• សម្របសម្រូលការងារក្នុងផ្នែក ករណីសមាជិកអវត្តមាន
Use the original employer contact details to apply for this listing.