
Main purpose of the job (គោលបំណងចម្បងនៃការងារ):
ប្រធានផ្នែក IT Business Solution មានតួនាទី និងទំនួលខុសត្រូវក្នុងការរៀបចំ និងអភិវឌ្ឍយុទ្ធសាស្ត្រប្រព័ន្ធព័ត៌មានវិទ្យា (IT Systems) ស្របតាមយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន, ដឹកនាំការវិភាគតម្រូវការអាជីវកម្ម និងកំណត់ដំណោះស្រាយបច្ចេកវិទ្យាសមស្រប ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរ និងបច្ចេកវិទ្យាថ្មីៗ, គ្រប់គ្រងក្រុមការងារ ដោយបែងចែកភារកិច្ច, ត្រួតពិនិត្យលទ្ធផល និងជំរុញការអភិវឌ្ឍសមត្ថភាពបុគ្គលិក, ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកពាក់ព័ន្ធ និងអ្នកគ្រប់គ្រងជាន់ខ្ពស់ ដើម្បីធានាថា ដំណោះស្រាយ IT ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាព។
Main Duties (ភារកិច្ចចម្បង):
• កំណត់ យុទ្ធសាស្ត្រផ្នែក IT និង System ដើម្បីគាំទ្រដល់គោលដៅអាជីវកម្មរបស់ក្រុមហ៊ុន។
• គ្រប់គ្រង និងដឹកនាំ ក្រុមការងារ IT Business Solution ដើម្បីធានាថាការអនុវត្តការងារមានប្រសិទ្ធភាព និងទាន់ពេលវេលា។
• រៀបចំ ផែនការអភិវឌ្ឍន៍ប្រព័ន្ធ (IT Roadmap / Digital Transformation Plan) សម្រាប់រយៈពេលខ្លី និងរយៈពេលវែង។
• គ្រប់គ្រង និងត្រួតពិនិត្យ IT Project Management រួមមានការរៀបចំ Scope, Timeline, Resource និង Budget។
• សហការជាមួយ Management Team ដើម្បីវិភាគតម្រូវការ System និងបង្កើតដំណោះស្រាយបច្ចេកវិទ្យាដែលសមស្រប។
• ធ្វើការជាមួយ Vendor និង Technology Partner ដែលពាក់ព័ន្ធនឹង System ឬ Software។
• បង្កើត និងណែនាំពីបច្ចេកវិទ្យាថ្មីៗដែលសមស្របសម្រាប់តម្រូវការរបស់ក្រុមហ៊ុន
• បង្កើតវគ្គបណ្តុះបណ្តាលសម្រាប់ផ្នែកពាក់ព័ន្ធអំពីការប្រើប្រាស់ និងគាំទ្រដល់អ្នកប្រើប្រាស់
• តាមដាន និងត្រួតពិនិត្យអំពីការប្រើប្រាស់ system និងបញ្ហាផ្សេងៗដែលអាចកើតមាន ដើម្បីរកដំណោះស្រាយ បង្ការទុកមុន។
• រៀបចំឯកសារមេរៀន ឬ Guideline ឬព័ត៌មានលំអិតអំពីការកាប្រើប្រាស់កម្មវិធីផ្សេងៗដែលពាក់ព័ន្ធនឹងបច្ចេកទេស IT, system
• រៀបចំលំហូរការងារ ពាក់ព័ន្ធនឹង System ឬកម្មវិធីបច្ចេកវិទ្យានានាដែលមានក្នុងក្រុមហ៊ុន។
• ធានាការអនុវត្តគោលការណ៍ IT និងសុវត្ថិភាពទិន្នន័យ ឲ្យត្រឹមត្រូវ និងស្របតាមស្តង់ដារ។
• គ្រប់គ្រងប្រព័ន្ធ និងបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើងទៅលើ Dynamic Business Central (Administration, Develop page, Develop Report, Maintenance VM and Others)។
• រាយការណ៍ និងចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធ។
• រៀបចំរបាយការណ៍លទ្ធផលការងារប្រចាំខែជូនអ្នកគ្រប់គ្រង។
• រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
• បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។
Occasional Duties (ភារកិច្ចម្តងម្កាល):
• ចូលរួមគាំទ្រការអនុវត្តគម្រោងថ្មីៗ ដូចជា ERP, BI ឬ System Integration តាមតម្រូវការក្រុមហ៊ុន។
• ស្វែងយល់បន្ថែមជាមួយ Cloud platforms, MSSQL Dynamic Business Central, CAL/Al Application Language។
• គាំទ្រការធ្វើ Data Migration ឬ Data Cleanup នៅពេលមានការផ្លាស់ប្តូរប្រព័ន្ធ។
• ចូលរួមបណ្តុះបណ្តាល (Training) ឬធ្វើ Presentation សម្រាប់អ្នកប្រើប្រាស់ថ្មី ឬ Feature ថ្មីៗ។
• អនុវត្តភារកិច្ចផ្សេងៗទៀតតាមការបញ្ជារបស់អ្នកគ្រប់គ្រង។
Use the original employer contact details to apply for this listing.