
ចាប់តាំងពីចុងឆ្នាំ២០០៤មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ ដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដាអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្តជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានមុខងារ និង ភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព សក្តិសិទ្ធភាព និងប្រសិទ្ធភាព អ.គ.ហ. មានតម្រូវការជ្រើសរើសជំនាញការក្នុងស្រុក ចំនួន ១រូប បម្រើការងារជូនអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានមុខងារ ភារកិច្ច និងគុណវុឌ្ឍការងារដូចខាងក្រោម៖
* មុខងារ ភារកិច្ច និងការទទួលខុសត្រូវ
* សមិទ្ធិផលការងារ៖ ឆ្នាំ២០២៦ ជំនាញការក្នុងស្រុក ត្រូវធ្វើការអភិវឌ្ឍបន្ថែមលើគេហទំព័ររបស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈទាំងផ្នែក Backend and Frontend មានបែងចែកជាសមិទ្ធិផលការងារចំនួន៣(បី) ដូចខាងក្រោម៖
១. សមិទ្ធិផលការងារទី១
(១.១) . តម្លើងជំនាន់បណ្តុំប្រព័ន្ធ (Upgrade Framework)
(១.២) . ការផ្ទៀងផ្ទាត់សុវត្ថិភាពដំណាក់កាលទី២
(១.៣) . ទិន្នន័យមេ
២. សមិទ្ធិផលការងារទី២
(២.១) . ម៉ូឌុលគ្រប់គ្រងអ្នកប្រើប្រាស់
(២.៣) . ម៉ូឌុលផ្សព្វផ្សាយបញ្ជីខ្មៅ
(២.៣) . ម៉ូឌុលផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីបណ្តឹងតវ៉ាលទ្ធកម្ម
(២.៤) . ផ្តល់វគ្គបណ្តុះបណ្តាលជូនអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។
* តម្រូវការលក្ខណៈបច្ចេកទេស៖
No Software requirements Version/ type
1. Laravel Framework 12.x
2. Nginx 1.28
3. PHP Version 8.2
4. Bootstrap 5.X
5. MySQL Database 8.0
6. Operating System (OS) Ubuntu 22.04.5 LTS
* លក្ខណៈសម្បត្តិរបស់ទីប្រឹក្សាក្នុងស្រុក
គុណវុឌ្ឍិគន្លឹះ តម្រូវការ
១. ជំនាញបច្ចេកទេស
• ជំនាញក្នុងការវិភាគអំពីតម្រូវការបន្ថែមរបស់ប្រព័ន្ធដែលមានស្រាប់
• ជំនាញក្នុងការរៀបចំឯកសារបច្ចេកទេស និងធ្វើការរចនាផ្ទាំងទិន្នន័យធាតុចូលសម្រាប់ដំណើរការអភិវឌ្ឍប្រព័ន្ធដែលមានស្រាប់
• ជំនាញ កែប្រែ និងធ្វើបច្ចុប្បន្នភាពបន្ថែមលើប្រព័ន្ធដែលមានសម្រាប់
• ចំណេះដឹងបច្ចេកវិទ្យា មានដូចជា Docker, Laravel Framework, MySQL, PHP, JavaScript or jQuery, CSS with Bootstrap, Data Table
• Docker, Laravel Framework, RESTful API or MVC
• ជំនាញពាក់ព័ន្ធ Cloud Platform, Ubuntu CLI OS Server យ៉ាងតិច ៣ឆ្នាំ
• ជំនាញអភិវឌ្ឍប្រព័ន្ធដែលមានស្រាប់ប្រើប្រាស់បច្ចេកវិទ្យា Web-based
• ជំនាញអភិវឌ្ឍសន្ទានកម្មរវាងប្រព័ន្ធនិងប្រព័ន្ធ
Use the original employer contact details to apply for this listing.
• ជំនាញរៀបចំ និងបង្កើតរបាយការណ៍ជាទម្រង់ infographics និង dashboard
• ជំនាញកែប្រែ និងធ្វើបច្ចុប្បន្នភាពរបាយការណ៍របស់ប្រព័ន្ធដែលមានសម្រាប់។
២. គុណវឌ្ឍិទូទៅ
• កម្រិតវប្បធម៌ ត្រូវមានបរិញ្ញាប័ត្រ ឬបរិញ្ញាប័ត្រជាន់ផ្នែកបច្ចេកវិទ្យព័ត៌មាន ឬសញ្ញាបត្រដែលមានតម្លៃស្មើ
• បទពិសោធន៍ការងាររៀបចំឯកសារបច្ចេកទេស រចនាផ្ទាំងទិន្នន័យធាតុចូល គោលការណ៍ណែនាំប្រព័ន្ធ និងរបាយការណ៍វឌ្ឍនភាព យ៉ាងតិច ៥ឆ្នាំ
• Full stack development task យ៉ាងតិច ៥ ឆ្នាំ អភិវឌ្ឍដោយប្រើប្រាស់
• បទពិសោធន៍កែប្រែ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធដែលមានស្រាប់ យ៉ាងតិច ២ឆ្នាំ
• បទពិសោធន៍អភិវឌ្ឍសន្ទានកម្មរវាងប្រព័ន្ធនិងប្រព័ន្ធ យ៉ាងតិច ៣ឆ្នាំ
• បទពិសោធន៍ធ្វើការជាក្រុម និងការងារឆ្លងក្រុម
• មានភាពបទបែនខ្ពស់ និងអាចដោះស្រាយបញ្ហាដោយប្រសិទ្ធភាព
• ទទួលខុសត្រូវចំពោះការអភិវឌ្ឍនិងថែទាំប្រព័ន្ធ ឬគម្រោង
• ចំណេះដឹងភាសាអង់គ្លេសច្បាស់លាស់ ទាំងការនិយាយ អាន ស្តាប់ និងសរសេរ។
៣.បទពិសោធន៍ពាក់ព័ន្ធជំនាញ បច្ចេកទេស
• ការងារអភិវឌ្ឍប្រព័ន្ធថ្មី និងប្រព័ន្ធដែលមានស្រាប់ ជូន ក្រសួង ស្ថាប័ន យ៉ាងតិច ៣ឆ្នាំ
៤.បទពិសោធន៍ពាក់ព័ន្ធការរៀបចំឯកសារបណ្តុះបណ្តាល
• រៀបចំសៀវភៅណែនាំអ្នកប្រើប្រាស់ និងផ្តល់ការបណ្តុះបណ្តាល
• រៀបចំ និងសម្របសម្រួលសម្រាប់កិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលផ្សេងៗ
• រៀបចំឯកសារបទបង្ហាញដោយប្រើប្រាស់កម្មវិធី Power Point និងធ្វើបទបង្ហាញដោយខ្លួនឯង។
* ឯកសាភ្ជាប់
• បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវ៖
• ប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស)
• សញ្ជាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា
• ភ្ជាប់មកជាមួយឈ្មោះអ្នកសំអាង (referees)ចំនួនពីររូប
* ការជ្រើសរើស
ការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការធ្វើតេស្តសមត្ថភាពលើការសម្ភាសន៍ផ្ទាល់មាត់ពីគណកម្មការជ្រើសរើស។ ការជ្រើស- រើសនេះត្រូវបានបើកចំហដល់បេក្ខជន ឬបេក្ខនារីទាំងអស់មកពីគ្រប់ក្រសួងស្ថាប័ន និងសាធារណៈជន។
* ការដាក់ពាក្យស្នើសុំជ្រើសរើស
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប (CV) ដោយបញ្ជាក់ពីជំនាញ បច្ចេកទេស និងបទពិសោធន៍ ដូចដែលមានចែងខាងលើ ព្រមទាំងឯកសារពាក់ព័ន្ធតាមរយៈសារអេឡិចត្រូនិច Email: hr@pfm.gov.kh យ៉ាងយូរបំផុតត្រឹម ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្ដដា គ.ស. ២០២៦ វេលាម៉ោង៥ និង ៣០នាទីល្ងាច។ អ.គ.ហ. ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ។
* ព័ត៌មានបន្ថែម
សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ http://www.pfm.gov.kh/index.php/km/job-vacancy-kh។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតាមអាស័យដ្ឋានដូចខាងក្រោម៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្ទប់ អ.គ.ហ. អគារ “ក” ជាន់ទី៣ ទូរស័ព្ទទាក់ទង : ០៨៥ ៧៧៧ ៩២០ /អ៊ីមែល: hr@pfm.gov.kh
